ខណៈដែលពួកយើងជាច្រើនប្រហែលជាអាចនឹងដឹងពីរបៀបបង្កើតប្រវត្តិរូបណាត់ជួបតាមអនឡាញដែលគួរឱ្យចាប់អារម្មណ៍ហើយក៏ដោយ មានមនុស្សមួយចំនួនអាចនឹងភ្លេចខ្លួន ហើយបង្ហាញព័ត៌មានច្រើនជាងការចាំបាច់។
ប្រវត្តិរូបណាត់ជួបតាមអនឡាញគួរតែគួរឱ្យចាប់អារម្មណ៍ និងមានលក្ខណៈទាក់ភ្នែក ប៉ុន្តែវាមិនគួរក្លាយជាមធ្យោបាយដែលបង្កលក្ខណៈងាយស្រួលសម្រាប់ឱ្យជនបោកប្រាស់ចាប់យកព័ត៌មានលម្អិតអំពីអ្នកបានយ៉ាងងាយនោះទេ។ នៅពេលអ្នកបង្កើតប្រវត្តិរូបណាត់ជួបតាមអនឡាញ សូមចងចាំពីការរក្សាសុវត្ថិភាពរបស់អ្នកផងដែរ។
រឿងដែលត្រូវចងចាំជានិច្ច៖អ្នកត្រូវតែប្រុងប្រយ័ត្នជានិច្ចចំពោះភេសជ្ជៈរបស់អ្នក និងត្រូវដឹងថាតើវាមកពីណា - ត្រូវទទួលយកភេសជ្ជៈដែលចាក់ ឬបម្រើជូនដោយផ្ទាល់ពីបុគ្គលិកចាក់ស្រា ឬអ្នកបម្រើដោយផ្ទាល់តែប៉ុណ្ណោះ។ សារធាតុជាច្រើនដែលគេលួចដាក់ទៅក្នុងភេសជ្ជៈដែលជំរុញអារម្មណ៍ផ្លូវភេទពុំមានក្លិន ពណ៌ និងរសជាតិឡើយ។
លើសពីនេះ ត្រូវទុកទូរសព្ទ កាបូប កាបូបលុយ និងរបស់គ្រប់យ៉ាងដែលមានផ្ទុកព័ត៌មានផ្ទាល់ខ្លួនជាប់ខ្លួនអ្នកជានិច្ច។ មិនត្រូវទុករបស់របរទាំងនេះចោលដោយធ្វេសប្រហែសឡើយ។
មុនពេលអ្នកចាប់ផ្ដើមការណាត់ជួបតាមអនឡាញ ត្រូវប្រាកដថាកុំព្យូទ័ររបស់អ្នកមានសុវត្ថិភាព 100% និងមិនបណ្ដាលឱ្យអ្នក និងព័ត៌មានរបស់អ្នកមានហានិភ័យ។
រៀបចំគណនីអ៊ីមែលថ្មីមួយសម្រាប់ការណាត់ជួបតាមអនឡាញ ដែលនឹងដាច់ដោយឡែកពីការរៀបចំផ្ទាល់ខ្លួន និងការងារទាំងអស់។ ធ្វើបែបនេះ អ្នកនឹងរក្សាបានដាននៃការទាក់ទងអំពីការណាត់ជួបតាមអនឡាញ និងអាចបែងចែកខ្លឹមសារដែលមិនចង់បាន ឬមិនសមរម្យបានយ៉ាងងាយស្រួល។
ការជ្រើសរើសពាក្យសម្ងាត់ដែលល្អ គឺជាការសំខាន់ - ដោយលាយបញ្ចូលគ្នានូវអក្សរធំ អក្សរតូច លេខ និងតួអក្សរពិសេស។ ពាក្យសម្ងាត់ដែលងាយនឹងទាយដឹងអាចបណ្ដាលឱ្យមានការលួចគណនីរបស់អ្នក ហើយក្នុងករណីធ្ងន់ធ្ងរ អ្នកលួចនោះអាចប្រើព័ត៌មានលម្អិតរបស់អ្នកដើម្បីលួចអត្តសញ្ញាណរបស់អ្នក។
ការយល់ព្រមគឺជាការព្រមព្រៀងគ្នារវាងអ្នកចូលរួមក្នុងការធ្វើសកម្មភាពផ្លូវភេទ។ ការព្រមព្រៀងនេះគួរពិភាក្សាយ៉ាងច្បាស់លាស់ និងដោយសេរីរវាងភាគីទាំងពីរ។ ការបង្ហាញពីការយល់ព្រមដោយផ្ទាល់មាត់អាចជួយឱ្យអ្នក និងដៃគូរបស់អ្នកយល់ និងគោរពព្រំដែនគ្នា។
អ្នក ឬដៃគូរបស់អ្នកអាចដកហូតការយល់ព្រមបានគ្រប់ពេល។ កុំបន្តធ្វើសកម្មភាព បើសិនជាដៃគូរបស់អ្នកមើលទៅដូចជាមិនស្រួលខ្លួន ឬមិនច្បាស់ ឬគេមិនបានផ្ដល់ការយល់ព្រមដោយសារឥទ្ធិពលនៃថ្នាំញៀន ឬគ្រឿងស្រវឹង។
អ្នកមិនមែនមានបញ្ហានេះតែម្នាក់ឯងឡើយ។ បើមានអ្វីមួយកើតឡើងនៅលើប្រព័ន្ធណាមួយរបស់យើង តាមអនឡាញ ឬពេលជួបផ្ទាល់ យើងចង់បញ្ជាក់ថាអ្នកមានការគាំទ្រ។
www.rainn.org/ | 800 656 4673
ខ្សែទូរសព្ទបន្ទាន់ជាតិអំពីការជួយដូរមនុស្ស៖ 1-888-373-7888
www.ic3.gov
https://988lifeline.org/ | 988
1-800-799-SAFE (7233) ឬ 1-800-787-3224 | www.thehotline.org
1-855-4VICTIM (855-484-2846) | www.victimconnect.org
ផ្ញើសារ 'HOME' ទៅលេខ 741741 ដើម្បីទាក់ទងទីប្រឹក្សាដោះស្រាយវិបត្តិដែលស្ម័គ្រចិត្ត